Thumbnail for ជួយខ្លួនឯងបានទើប ទេវតាជួយជាក្រោយ | ជ្រន ស្រីនូ by T. Pisey

ជួយខ្លួនឯងបានទើប ទេវតាជួយជាក្រោយ | ជ្រន ស្រីនូ

T. Pisey

6m 39s1,120 words~6 min read
Auto-Generated

[0:10]ជម្រាប សួរ លោក គ្រូ និង សួស្ដី មិត្ត រួម ថ្នាក់ ទាំង អស់ គ្នា នាង ខ្ញុំ ឈ្មោះ ជ្រុន សីនូ រៀន នៅ ថ្នាក់ ទី ៩ ក នៃ អនុ វិទ្យាល័យ តាពាំង ស្រែ រលា។ តំណាង ឲ្យ ក្រុម ទី ១ ឡើង មក ធ្វើការ បកស្រាយ អំពី សុភាសិត មួយ ដែល មាន ឈ្មោះ ថា ដែល បាន លើក ឡើង ថា ជួយ ខ្លួនឯង បាន ទើប ទេវតា ជួយ ជា ក្រោយ។ តើ សុភាសិត នេះ មាន ន័យ ដូច ម្ដេច? សេចក្តី អធិប្បាយ បុព្វបុរស ខ្មែរ មុន នឹង លាចាក លោក ទៅ លោក បាន បន្សល់ ទុក នូវ ស្នាដៃ ជា ច្រើន ហើយ ក្នុង ចំណោម ស្នាដៃ ទាំង នោះ ក៏ មាន សុភាសិត ផង ដែរ។ ដែល លោក បាន បង្ហាញ តម្លៃ អប់រំ ដើម្បី ឲ្យ កូនចៅ ជំនាន់ ក្រោយ រស់នៅ ក្នុង សេចក្តី ថ្លៃថ្នូរ មាន សេចក្តី ព្យាយាម ខិតខំ ប្រឹងប្រែង តស៊ូ អត់ ធ្មត់។ តាម រយៈ នេះ ហើយ ទើប មាន សុភាសិត មួយ ឃ្លា បាន ពោល ឡើង ថា ជួយ ខ្លួនឯង បាន ទើប ទេវតា ជួយ ជា ក្រោយ។ តើ សុភាសិត ខាង លើ នេះ មាន អត្ថន័យ អប់រំ ដូច ម្ដេច? មុន នឹង ឈាន ទៅ ដល់ ការ បកស្រាយ បំភ្លឺ នូវ សុភាសិត ខាង លើ ឲ្យ កាន់ តែ ស៊ី ជម្រៅ និង ខ្មោះខ្មាយ ថែម មួយ កម្រិត ទៀត នោះ យើង គួរ គប្បី ស្វែងយល់ ន័យ នៃ ពាក្យ គន្លឹះ មួយចំនួន ជាមួយ មុន សិន។ ពាក្យ ថា ជួយ ខ្លួនឯង មាន ន័យ ថា ការ ខិតខំ ប្រឹងប្រែង ដោះ ខ្លួនឯង ចេញ ពី បញ្ហា ឬ ភាព លំបាក ដោយ សមត្ថភាព ផ្ទាល់ ខ្លួន។ រី ឯ ពាក្យ ទេវតា មាន ន័យ ថា អ្នក ដែល មាន បុណ្យ បារមី រឹទ្ធ ខ្លាំង ពូកែ តាម ថែ រក្សា មនុស្ស ល្អ។ ដូចនេះ សុភាសិត ខាង លើ ចង់ បង្ហាញ ថា យើង ត្រូវ ខិតខំ ប្រឹងប្រែង ដោះ ខ្លួនឯង ឲ្យ រួច ផុត ពី ភាព លំបាក ទុក្ខ វេទនា ដោយ ប្រឹង ឲ្យ អស់ ពី កម្លាំង កាយ ចិត្ត របស់ យើង បាន សិន។ ទើប អ្នក ដែល មាន បុណ្យ បារមី ស្ថិត នៅ ទីឋាន ខ្ពស់ តាម ជួយ យើង ជា ក្រោយ។ ជា ការ ពិត ណាស់ នៅ ក្នុង សតវត្ស នេះ ការ រស់នៅ ប្រចាំ ថ្ងៃ យើង សង្កេត ឃើញ ថា មនុស្ស មួយចំនួន ធំ តែងតែ មាន ជំនឿ ទៅ លើ ការ បន់ស្រន់ ទេវតា អារក្ស អ្នកតា ដើម្បី ឲ្យ គោលបំណង របស់ ខ្លួន បាន សម្រេច។ ប៉ុន្តែ ការ បន់ស្រន់ វត្ថុ ស័ក្តិសិទ្ធិ ទាំង អស់ នេះ គ្រាន់តែ ជា ផ្នែក មួយ ក្នុង ការ រំងាប់ អារម្មណ៍ ដែល ចង់ បាន របស់ យើង ប៉ុណ្ណោះ វា មិន អាច ឲ្យ ការ ប៉ង ប្រាថ្នា របស់ យើង បាន សម្រេច ទេ ។ បើ យើង គ្មាន ការ ខិតខំ ប្រឹងប្រែង ដោយ ខ្លួនឯង នោះ គួរ ឲ្យ ដឹង ផង ដែរ ថា សមត្ថភាព ផ្ទាល់ ខ្លួន ការ តស៊ូ ព្យាយាម គឺ ជា ថ្នាល មួយ ដឹកនាំ ឲ្យ មនុស្ស ឆ្ពោះ ទៅ រក ភាព ជោគជ័យ ទទួល បាន លទ្ធផល ល្អ។ តែ បើ មនុស្ស ខិតខំ ស្វះស្វែង ហើយ អង្គុយ ចាំ តែ បន់ស្រន់ នោះ គឺ មិន អាច សម្រេច កិច្ចការ បាន ទេ ។ ទោះ អ្នក នោះ ខំ បន់ ដល់ ស្លាប់ ក៏ ដោយ គួរ បញ្ជាក់ ផង ដែរ ថា ដោយសារ ប្រជាជន ខ្មែរ យើង តែងតែ មាន ការ ជឿ លើ អបិយ ជំនឿ តាំង ពី បុរាណកាល មក ហើយ ទើប បាន ជា មក ដល់ សព្វថ្ងៃ នេះ។ ក៏ ប៉ុន្តែ ការ ជឿ ងប់ងុល ពេក ដោយ មិន ត្រឹង ខ្លួនឯង នោះ គឺ គ្មាន បាន ប្រយោជន៍ ទេ ចំពោះ បញ្ហា ខ្លះ ទៀត មនុស្ស មួយចំនួន នៅតែ មាន ផ្នត់គំនិត ចាស់ គំរឹល មិន គិត អភិវឌ្ឍន៍ ខ្លួន នៅតែ បន់ស្រន់ យ៉ាង ហួសហេតុ មិន គិច បញ្ចេញ សមត្ថភាព ធ្វើ ការងារ អ្វី សោះ។ ជាក់ស្ដែង នៅ ក្នុង សង្គម សព្វថ្ងៃ យើង ឃើញ ថា អ្នក ដែល ក្រ សត់ មួយចំនួន មិន ខិតខំ ប្រឹងប្រែង ធ្វើការ ឬ ប្ដេជ្ញា ចិត្ត ថា នឹង រក ការងារ ផ្សេង ៗ ដើម្បី ឲ្យ ជីវភាព ធូរធារ ទេ ។ បែរ ជា ចាំ តែ បន់ បែប បន់ ចាំ សំណាង ចាំ លាប ពរជ័យ ពី ទេវតា ជួយ ទៅ វិញ។ យ៉ាង ណា មិញ នៅ ក្នុង ការ សិក្សា រៀនសូត្រ យើង ឃើញ ហើយ ថា សិស្ស មួយចំនួន តែង បន់ស្រួង ដល់ ទេវតា បារមី ម្ចាស់ ទឹក ម្ចាស់ ដី ព្រះ ភូមិ ឲ្យ ជួយ នៅ ពេល ដែល ជិត ដល់ ថ្ងៃ ប្រឡង។ ដោយ រំពឹង ថា នឹង បាន ប្រឡង ជាប់ ដូចជា ការ រំពឹង ទុក ប៉ុន្តែ បើ គិត ឲ្យ ស៊ី ជម្រៅ ទៅ ការ បន់ស្រន់ ទាំង អស់ នេះ គឺ ជា ផ្នែក មួយ ដែល ជួយ កុំ ឲ្យ ភ័យ ហើយ ប្រសិន ណា បើ សិស្ស ទាំង នោះ ខិតខំ ប្រឹងប្រែង ស្វ័យ សិក្សា បន្ថែម ទៀត នោះ ក៏ អាច ធ្វើ ឲ្យ ខ្លួនឯង ទទួល បាន លទ្ធផល ល្អ គួរ ជា ទី គាប់ ចិត្ត និង ជា ទី មោទនភាព សម្រាប់ ខ្លួនឯង សង្គម ជាតិ និង ក្រុម គ្រួសារ ផង ដែរ។ ក្រឡេក មក មើល ក្នុង រឿង កុលាប ប៉ៃលិន ដែល ជា ប្រភេទ អត្ថបទ អក្សរសិល្ប៍ ទំនើប ប្រលោមលោក បែប មនុស្ស ចេតនា និពន្ធ ដោយ លោក ញុក ថែម ដោយ ផ្អែក ទៅ លើ តួអង្គ ចៅ ចិត្ត ជា បុគ្គល ដែល ឧស្សាហ៍ ព្យាយាម ខិតខំ ប្រឹងប្រែង ធ្វើការ ជា កម្មករ ជីក ត្បូង នៅ ផ្ទះ លោក លួង រតនសម្បត្តិ។ ចៅ ចិត្ត ក៏ ជា កូន កត្តញ្ញូ ផង ដែរ ដោយ ចាំ សម្ដី ឪពុក ដែល ជា តែ ជើង បាន ប្រាប់ នូវ គេ ថា មួយ បទ ថា អត្ថាហិ អត្តនោ ធិថាវ ដោយ ចាំ សម្ដី ឪពុក ដែល ជា តែ ជើង បាន ប្រាប់ មាន ន័យ ថា ខ្លួន ទីពឹង ខ្លួន ទើប ចៅ ចិត្ត មិន ខ្ជិល ច្រអូស នឹង ការងារ ហើយ ខ្មាស ភក្តី នឹង ចៅវាយ របស់ ខ្លួន ទៀត ផង។ ហេតុ នេះ ហើយ ដោយ ការ ខិតខំ ប្រឹងប្រែង ជំនះ រាល់ ឧបសគ្គ បូក រួម ទាំង ភាព ស្មោះត្រង់ នោះ ទើប ធ្វើ ឲ្យ ចៅ ចិត្ត សម្រេច បំណង ក្លាយ ជា ស្វាមី របស់ នារី ដែល ខ្លួន ស្រឡាញ់ និង ទទួល បាន ការ ស្រឡាញ់ រាប់អាន ពី មនុស្ស ជុំវិញ ខ្លួន។ រី ឯ រឿង មា យើង វិញ ជា ប្រភេទ អត្ថបទ អក្សរសិល្ប៍ ប្រជាប្រិយ បង្ហាញ ពី តួអង្គ ចៅ មា នុប ដែល ខិតខំ ប្រឹងប្រែង តស៊ូ ជាមួយ ប្រពន្ធ ថ្មី ដែល ជា អតីត ប្រពន្ធ របស់ នារី ភេត្រា ដែល ជា ស្ត្រី គ្រប់ល័ក្ខណ៍។ ដោយ មិន ប្ដេជ្ញា ផ្ដួល តាម ព្រេង វាសនា ដូច ការ នៅ ជាមួយ ប្រពន្ធ ដើម ដែល ជា ស្ត្រី ខាត់ ល័ក្ខ ឡើយ។ ដូច នេះ ហើយ ដោយ ការ ខិតខំ ប្រឹងប្រែង ព្យាយាម របស់ ពួក គេ ទាំង ពីរ ក៏ ធ្វើ ឲ្យ ចៅ មានុប និង ភរិយា ក្លាយ ជា សេដ្ឋី ដែល មាន ទ្រព្យ សម្បត្តិ ស្ដុកស្ដម្ភ និង ទទួល បាន ជីវិត មួយ ដ៏ រុងរឿង។ ចំណែក ឯ រឿង សុផាត ជា ប្រភេទ អត្ថបទ អក្សរសិល្ប៍ ទំនើប ប្រលោមលោក បែប មនុស្ស ចេតនា និពន្ធ ដោយ លោក រីម គីន ដែល បាន បង្ហាញ ពី ខ្សែ ជីវិត ដ៏ កំសត់ របស់ ក្មេង កំព្រា ម្នាក់ ឈ្មោះ សុផាត។ សុផាត គឺ ជា ក្មេង ដែល ឧស្សាហ៍ និង ខិតខំ រៀនសូត្រ ទើប លោក សួន ដែល ប្រៀប ដូចជា ទេវតា នោះ ជួយ ផ្គត់ផ្គង់ ឲ្យ សិក្សា រៀនសូត្រ បន្ត ។ ដូចនេះ ដោយ ការ ខិតខំ ប្រឹងប្រែង រៀនសូត្រ របស់ សុផាត និង បាន ការ ជួយ ពី របស់ លោក សួន ទៀត នោះ ក៏ បាន ធ្វើ ឲ្យ ខ្លួន សុផាត ផ្ទាល់ រៀន ចប់ តាម គោលបំណង។ សរុប សេចក្តី មក ក្នុង នាម យើង ជា មនុស្ស ដើម្បី សម្រេច បំណង មិន ថា ជួប បញ្ហា ទុក្ខ លំបាក ខ្លាំង ប៉ុណ្ណា ក៏ ដោយ យើង ត្រូវ ខិតខំ ប្រឹងប្រែង ដោះស្រាយ តស៊ូ ព្យាយាម ជួយ ខ្លួនឯង ឲ្យ អស់ ពី សមត្ថភាព សិន មុន នឹង ឲ្យ ទេវតា មក ជួយ ជា ក្រោយ។ ឆ្លង តាម ការ បកស្រាយ ប្រធាន ខាង លើ ពិត ជា មាន អត្ថន័យ ខ្លឹមសារ ជ្រាលជ្រៅ ណាស់ ដែល បាន អប់រំ ទូន្មាន ព្រាម ប្រដៅ ឲ្យ កូនចៅ ប្រុស ស្រី ចេះ តស៊ូ ព្យាយាម ជួយ ខ្លួនឯង មិន ថា ក្នុង កាលៈទេសៈ ណា ក៏ ដោយ ដោយ ហើយ ប្រឹង ឲ្យ អស់ ពី សមត្ថភាព ដែល ខ្លួន មាន។ ទើប ចាំ ពឹង កម្លាំង ខាង ក្រៅ ខ្លួន ជា ក្រោយ ដូច នេះ ក្នុង នាម យើង ជា យុវជន ម្នាក់ យើង ត្រូវ ខិតខំ ខ្នះខ្នែង ស្វែងយល់ បន្ថែម ពី បទ បទ ក្នុង សង្គម ឲ្យ បាន ច្រើន ដើម្បី ឲ្យ ខ្លួន យើង អភិវឌ្ឍន៍ ឈាន ទៅ មុខ និង មាន ផ្នត់គំនិត ទូលំទូលាយ។ ជា ចុង ក្រោយ នាង ខ្ញុំ សូម អរគុណ ដល់ លោក គ្រូ ក៏ ដូចជា មិត្ត រួម ថ្នាក់ ទាំង អស់ គ្នា ដែល បាន ស្ដាប់ ការ បកស្រាយ របស់ ខ្ញុំ តាំង ពី ដើម រហូត ដល់ ចប់។

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript