Thumbnail for ខំពួនរស់នៅម្នាក់ឯងលើកោះដាច់ស្រយ៉ាល តែត្រូវរដ្ឋបញ្ជារកម្លាំងពិសេសមកសម្លាប់ | Shelter - សម្រាយរឿង by Khmer Drama Review Plus

ខំពួនរស់នៅម្នាក់ឯងលើកោះដាច់ស្រយ៉ាល តែត្រូវរដ្ឋបញ្ជារកម្លាំងពិសេសមកសម្លាប់ | Shelter - សម្រាយរឿង

Khmer Drama Review Plus

30m 10s1,235 words~7 min read
AI audio transcription
Transcript source

AI audio transcription

This transcript was generated from the video's audio because no usable YouTube caption track was available. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Use this transcript
Related transcript hubs

[0:00]សួស្ដីប្រិយមិត្តទាំងអស់ ស្វាគមន៍មកកាន់វីដេអូថ្មី នៅក្នុថ្ងៃហ្នឹងដែរ ខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមនចំនងជើងថា shelter ដែលវាគឺជាសែរឿងមួយនិយាយអំពីអតីតឃាតករសម្ងាត់ម្នាក់ដែលបានរស់នៅលាក់ខ្លួននៅលើកោះមួយប៉ុន្តែនៅចុងក្រោយក៏ត្រូវបានគេដេញតាមប្រមាញ់ អញ្ចឹងហើយគាត់ក៏បានប្រមាញ់មេខ្លោងវិញអញ្ចឹងទៅ ដែលដំណើររឿងគឺពិតជាល្អមើលខ្លាំងមែនទែន អត់មានជាជាតិថាបងប្អូនទាំងអស់គ្នាប្រាកដជាចូលចិត្តហើយ អញ្ចឹងហើយកុំឲ្យខាតពេលយូរពេកឆ្ងាយទៀត យើងចូលទៅកាន់សាច់រឿងបែបសង្ខេបទាំងអស់គ្នា។ រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទិដ្ឋភាពនៅលើកោះដាច់ស្រយាលមួយនៅក្នុងប្រទេសស្កុតឡែន ដែលនៅលើកោះហ្នឹងគឺមានផ្ទះបាញ់ពន្លឺមួយត្រូវបានស្នាក់នៅដោយបុរសម្នាក់មានឈ្មោះថា Mason。 Mason រស់នៅនៅក្នុងផ្ទះហ្នឹងជាមួយនឹងឆ្កែរបស់គាត់អត់មានពាក់ព័ន្ធជាមួយនឹងអ្នកខាងក្រៅនោះទេ ប៉ុន្តែជារៀងរាល់មួយសប្ដាហ៍ម្ដងតែងតែមានក្មេងស្រីម្នាក់មានឈ្មោះថា Jesse ជាមួយនឹងពូរបស់គេហ្នឹង ទៅ Supply មកឲ្យ Mason។ មានអាហារមានត្រីសាច់អីចឹងណា ហើយយូរទៅគេឲ្យទុកអាហារនៅមុខបន្ទប់របស់ Mason អត់ឲ្យគោះទ្វារអត់ឲ្យអីនោះទេ ហើយដាក់អាហារដាក់អីហើយត្រូវត្រឡប់ទៅវិញហើយណា ប៉ុន្តែនៅក្នុងថ្ងៃហ្នឹងដែរស្រាប់តែ Jesse ក៏បានដាក់កាដូមួយនៅលើប្រអប់មួយហ្នឹងសង្ឃឹមថាលោកពូនឹងសប្បាយចិត្ត។ ប៉ុន្តែបន្ទាប់ពី Jesse ចាកចេញទៅបាត់ស្រាប់តែ Mason បានបើកទ្វារដើម្បីយកកេះហ្នឹង គេមិនបានយកកាដូនោះទេ ក៏បានទុកកាដូហ្នឹងចោលរួចហើយក៏បានយកប្រអប់ទៅខាងក្នុងបើកឥវ៉ាន់ដើម្បីរៀបចំញ៉ាំអីអញ្ចឹងទៅ ក្រោយពីគាត់ញ៉ាំអីហើយហ្នឹងក៏បានលេងអុកតែម្នាក់ឯង គាត់អត់មានគ្នាលេងអញ្ចឹងហើយអង្គុយលេងតែម្នាក់ឯងអញ្ចឹងទៅ ហើយហ្នឹងហើយមិនយូរប៉ុន្មានអាទិត្យក្រោយក៏បានមកដល់ នៅក្នុងថ្ងៃហ្នឹងដែរ Jesse ក៏បានលើកឥវ៉ាន់មកឲ្យគាត់ទៀត ហើយលើកហ្នឹងគេឃើញលោកពូមិនបានយកកាដូរបស់គេ អញ្ចឹងហើយគេក៏សម្រេចចិត្តគោះទ្វារផ្ទះរបស់គាត់។ លោកពូក៏បានបើកទ្វារមក ហើយឃើញក្មេងស្រីម្នាក់ហ្នឹងក៏ចង់បិទទ្វារវិញ ប៉ុន្តែគាត់ត្រូវបាន Messi យកជើងខ្ទាស់ទ្វារហ្នឹងជាប់អត់ឲ្យគាត់បិទនោះទេ គេបានហុចកាដូហ្នឹងឲ្យលោកពូឲ្យលោកពូព្រមយកទៅណា ប៉ុន្តែលោកពូនៅតែមិនព្រមយកដដែល ថែមទាំងបានធាក់ជើងគេចេញហើយខ្ទាស់ទ្វារនៅពីមុខគេហ្នឹងទៀតផង Messi ក៏សែតខ្លាំងមែនទែនក៏បានរត់ចុះទៅខាងក្រោម ទុកអាប្រអប់កាដូហ្នឹងនៅពីមុខបន្ទប់របស់លោកពូដដែល ហើយគេក៏បានប្រញាប់ប្រញាល់ឡើងទៅលើទូកដើម្បីត្រឡប់ទៅវិញ ប៉ុន្តែគាត់ស្របពេលហ្នឹងដែរ ក៏មានបញ្ហាមួយដោយសារតែថា មេឃមានព្យុះមានភ្លៀង អញ្ចឹងពូរបស់ Messi ក៏បានប្រញាប់ប្រញាល់ស្រែកហៅក្មួយឲ្យឡើងទៅលើទូកតូចបើកទៅកាន់ទូករបស់គាត់ឲ្យលឿនៗ បើសិនជាមិនចង់ជាប់នៅលើកោះមួយហ្នឹង។ Messi ក៏បានប្រញាប់ប្រញាល់ឡើងលើទូកអុំបញ្ច្រាសទឹកដើម្បីទៅរកលោកពូណា ប៉ុន្តែអកុសលខ្លាំងមែនទែនក៏ត្រូវបានរលកបោកគេឲ្យក្រឡាប់ទូក ហើយក៏បានលិចលង់ចូលទៅក្នុងទឹក ពូរបស់គេឃើញអញ្ចឹងក៏ចង់បើកទូកមកជួយក្មួយស្រីប៉ុន្តែគាត់ជួយមិនកើតនោះដែរ ដោយសារតែទូករបស់គាត់ក៏ត្រូវបានរលកបោកក្រឡាប់ដូចគ្នា។ ហើយក៏ស្របពេលហ្នឹងដែរឆ្កែរបស់ Messi វាគ៏បានសម្លឹងតាមបង្អួចរួចហើយក៏បានព្រុសដូចជាមានរឿងអីចម្លែកអញ្ចឹងណា Messi ក៏បានក្រឡេកមើលតាមបង្អួចទៅក៏បានឃើញទូកលិចអញ្ចឹងហើយគាត់ក៏បានប្រញាប់ប្រញាល់រត់ឡើងទៅលើទូកតូចរបស់គាត់រួចហើយក៏បានសម្រុកទូកទម្លាក់ចូលទៅក្នុងទឹក បន្ទាប់មកទៀតក៏បានបញ្ឆេះម៉ាស៊ីនបើកតម្រង់ទៅកាន់ទីតាំងកើតហេតុ Messi នៅវិញគាត់ថាអាចហែលចេញពីផ្ទៃទឹកបានប៉ុន្តែជើងរបស់គេក៏បានជាប់ជាមួយនឹងសំណាញ់អញ្ចឹងហើយហែលមិនរួចនោះទេក៏ត្រូវបានសំណាញ់ទាញគេឲ្យលិចចូលទៅក្នុងទឹកចាប់ផ្ដើមលង់ តែសំណាងខ្លាំងមែនទែនលោក Mason ក៏បានមកដល់កន្លែងហ្នឹង Mason ក៏បានលោតចូលក្នុងទឹកហើយក៏បានទៅជួយ Messi ដោះជើងរបស់ Jesse ចេញពីសំណាញ់ហ្នឹងបានសម្រេចហើយក៏បានលើកគេឡើងទៅលើគោក ប៉ុន្តែនៅពេលដែលដល់លើទូកហ្នឹងក៏ថា Jesse បានសន្លប់បាត់ទៅហើយ។ អញ្ចឹង Mason ក៏បានធ្វើ CPR ឲ្យគេរហូតដល់គេគួចទឹកចេញភ្ញាក់ដឹងខ្លួនឡើងមកវិញ ហើយ Mason ក៏ចង់ទៅជួយពូរបស់ Jesse ដែរ ប៉ុន្តែជួយមិនកើតទេ លោកពូម្នាក់ហ្នឹងបានលិចលង់ចូលក្នុងទឹកស្លាប់បាត់ទៅហើយ។ Mason ក៏បានយក Jesse ដាក់សម្រាកនៅក្នុងផ្ទះរបស់គេ ហើយនៅពេលល្ងាចបន្តិចហ្នឹងក៏ Jesse ដឹងខ្លួនអញ្ចឹងហើយក៏បានភ្ញាក់ឡើងសួរលោក Mason ថា តើពូរបស់គេនៅឯណាដែរ Mason ក៏បានប្រាប់គេតាមត្រង់ថាពូរបស់គេបានលង់ទឹកស្លាប់បាត់ទៅហើយ Jesse ឮអញ្ចឹងដែរ ក៏កើតចិត្តសែត អញ្ចឹងក៏បានដេកស្ងប់នៅក្រែមិនបានមាត់ជាមួយនឹង Mason នោះទេ ហើយដោយសារតែក្រែមានតែមួយយប់ហ្នឹង Mason អត់មានកន្លែងសម្រាកទេ ក៏បានសម្រាកនៅលើកៅអីទៅ ក្រោយពីហ្នឹងព្រឹកឡើងក៏បានមកដល់ Mason ក៏បានមើលរបួសជើងរបស់ Jesse ដែលបានជាប់ជាមួយនឹងសំណាញ់ក៏ឃើញថា របួសធ្ងន់ខ្លាំងមែនទែន អញ្ចឹងហើយគេក៏បានរុំរបួសបង់សំឡីអីឲ្យអញ្ចឹងទៅ Jesse ក៏បានសួរលោក Mason ហេតុអ្វីបានជាមិនទាក់ទងទៅកាន់ប៉ូលិស ទាក់ទងគ្រួសាររបស់គេមកយកគេផងណា ប៉ុន្តែ Mason មិនបានឆ្លើយតបមួយគេនោះទេ Mason ក៏បានប្រាប់ឲ្យ Jesse សម្រាកទៅដើម្បីឆាប់ជាជើងនឹងឆាប់ត្រឡប់ទៅវិញ ហើយ Jesse ក៏បានសួរគេបន្ថែមទៀត ហេតុអ្វីបានលោកពូមិនទាក់ទងទៅគ្រួសាររបស់គេឲ្យមកយកគេផង តែអ្វីដែលលោកពូឆ្លើយតបធ្វើឲ្យ Jesse ភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែលោកពូដឹងថា Jesse អត់មានគ្រួសារទេ បន្ទាប់ពីពូរបស់គេបានស្លាប់ គឺអត់មានសាច់ញាតិណាដែលអាចមកយកគេវិញបានទេណា Jesse ឆ្ងល់បណ្តោយ ហេតុអ្វីបានជាលោកពូដឹងអំពីប្រវត្តិរបស់គេ លោកពូហ្នឹងក៏បានប្រាប់ថាគាត់ធ្លាប់ធ្វើជាទាហានជាមួយនឹងពូរបស់ Jesse អញ្ចឹងហើយបានជាគាត់ស្គាល់អំពីប្រវត្តិរបស់ Jesse ច្បាស់ដល់ម្ល៉ឹង ជាមកដល់ត្រង់ចំនុចហើយគាត់ក៏បានប្រាប់ឲ្យ Jesse សម្រាករួចហើយគាត់ក៏បាននាំឆ្កែរបស់គាត់ចេញទៅខាងក្រៅ ហើយចំណែកឯ Jesse វិញ នៅពេលដែលឃើញលោកពូចេញទៅខាងក្រៅក៏បានដើររកឥវ៉ាន់ បើកចុះបើកឡើងទៅក៏បានឃើញកូនកាំបិតមួយអញ្ចឹងហើយគេក៏បានយកកូនកាំបិតហ្នឹងលាក់ក្រោមក្រោលដើម្បីទុកការពារខ្លួន នៅពេលមេឃចាប់ផ្ដើមងងឹតហ្នឹងលោក Mason ក៏បានត្រឡប់មកកាន់បន្ទប់វិញ ហើយគាត់ក៏បានដេកនៅតុនៅកៅអីរបស់គាត់សារជាថ្មី Jesse ក៏បានដេកនៅលើក្រែរបស់គាត់ ហើយក៏ចាប់ផ្ដើមមម័យសម្រើមសម្លីនៅក្នុងសមុទ្រណា លោកពូក៏បានទៅមើលគេ ហើយក៏បានលូកដៃទៅចាប់ដៃគេ ប៉ុន្តែគេក៏បានទាញកាំបិតមកចង់ចាក់លោកពូ លោកពូមិនបានខ្លាចគេនោះទេ ហើយថែមទាំងបានប្រាប់គេអំពីវិធីសាស្ត្រកាន់កាំបិតបែបណាដើម្បីប្រើមានប្រសិទ្ធភាពទៅវិញ ហ្នឹងហើយលោកពូហ្នឹងគឺចិត្តល្អខ្លាំងមែនទែន គាត់បានមើលថែ Jesse ដូចជាកូនរបស់គាត់អញ្ចឹងបី Jesse ចូលទៅក្នុងបន្ទប់ទឹក ដូរខោអាវឲ្យគេ រៀបចំអាហាររៀបចំអីឲ្យគេញ៉ាំអញ្ចឹងទៅ ហើយ Jesse ក៏បានបន្ស៊ាំខ្លួនរស់នៅជាមួយលោកពូ Mason នៅពេលដែលជើងរបស់គេអាចដើររួច គេក៏បានចេញទៅខាងក្រៅលេងជាមួយនឹងឆ្កែរបស់លោកពូ Mason Mason ក៏បានមើលគេតាមបង្អួចដោយពេញចិត្តរួចហើយក៏បានគូររូបមួយទុកនៅក្នុងសៀវភៅរបស់គាត់ផងដែរ ហ្នឹងហើយនៅពេលដែលចូលមកខាងក្នុងវិញហ្នឹងក៏ថា Jesse បានសួរលោកពូថាគាត់ឈ្មោះអ្វីដែរ តែលោកពូហ្នឹងមិនបានប្រាប់ឈ្មោះគេនោះទេ ហើយគាត់ក៏បានប្រាប់ថាសូម្បីឆ្កែរបស់គាត់ក៏គ្មានឈ្មោះនោះដែរ អញ្ចឹងហើយ Jesse ក៏សម្រេចចិត្តដាក់ឈ្មោះឆ្កែមួយក្បាលហ្នឹងថា Jack លោកពូក៏ពេញចិត្តនឹងឈ្មោះមួយហ្នឹង ហើយបន្ទាប់មកទៀតគាត់ក៏បានលេងអុកតែម្នាក់ឯង Jesse ក៏បានប្រាប់គាត់ដើរបែបណាៗអីអញ្ចឹងទៅ ដែលបានន័យថា Jesse ក៏ពូកែលេងអុកដែរ បន្ទាប់ពីហ្នឹង Mason ក៏បានឆែកជើងរបស់ Jesse ចង់ដឹងថារបួសដល់កម្រិតណាហើយក៏ឃើញថា របួសហ្នឹងបានឆ្លងមេរោគបាត់ទៅហើយវាចាប់ផ្ដើមហើម ដែលតាមពិតទៅត្រូវបញ្ជូន Jesse ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ Mason អត់ចង់ធ្វើអញ្ចឹងនោះទេ Mason ក៏បានប្រាប់ឲ្យ Jesse សម្រាកនៅផ្ទះ គាត់ក៏បានជិះទូកដើម្បីចូលក្នុងទីផ្សារទៅទិញថ្នាំឲ្យគេ។ អញ្ចឹងនៅពេលដែលលោកពូជិះចាកចេញបាត់ទៅ Messi ក៏ចាប់ផ្ដើមដើរមើលនៅក្នុងផ្ទះរបស់លោកពូក៏បានឃើញលោកពូគូគំនូររបស់គេជាមួយនឹងឆ្កែ គេក៏បានមើលដោយស្នាមញញឹម ហើយមើលនៅក្នុងថតតុរបស់លោកពូក៏បានឃើញលោកពូយកកាដូរបស់គេមកបើកមាន Snow Globe មួយនៅក្នុងហ្នឹងណា គេសប្បាយចិត្តខ្លាំងមែនទែនដែលលោកពូ Mason បានទទួលយកកាដូរបស់គេ ប៉ុន្តែនៅស្របពេលជាមួយគ្នាហ្នឹងដែរនៅក្នុងទីក្រុង London នៅវិញក៏មានបញ្ហាមួយផងដែរ ដោយសារតែមានលោកតាម្នាក់មានឈ្មោះថា Manyford ដែលគាត់ហ្នឹងទទួលខុសត្រូវខាងគ្រប់គ្រងសន្តិសុខជាតិឲ្យប្រទេសអង់គ្លេសអញ្ចឹងណា ហើយគាត់ហ្នឹងត្រូវបានគេប្ដឹងដោយសារតែបានប្រើប្រាស់កម្មវិធីមួយដែលរដ្ឋបានបង្កើតឡើងមានឈ្មោះថា Thea។ កម្មវិធី Thea ហ្នឹងវាគឺជាកម្មវិធីមើលកាមេរ៉ា និយាយទៅកាមេរ៉ានៅក្នុងទូរសព្ទទាំងអស់កាមេរ៉ានៅក្នុងកន្លែងណា ក៏ដោយឲ្យតែជាកាមេរ៉ាគឺត្រូវបានវាចាប់យករូបភាពទាំងអស់ គេប្រើប្រាស់កម្មវិធីមួយហ្នឹងដើម្បីតាមដានភេរវករភេរវអីចឹងណា ប៉ុន្តែដោយសារតែត្រូវបានខាងប៉ូលិសប្ដឹងអញ្ចឹងហើយក៏ខាងថ្នាក់លើហ្នឹងបានចាប់លោកតាមកសួចម្លើយ អញ្ចឹងនៅទីបំផុតគេក៏សម្រេចចិត្តថានឹងបិទកម្មវិធីមួយហ្នឹងមិនឲ្យប្រើប្រាស់ទៀតនោះទេ ដោយសារតែវារំលោភបំពានទៅដល់សិទ្ធិឯកជនរបស់ប្រជាជន ប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រជុំមួយហ្នឹងហើយលោកតា Manyford ក៏បានទៅជួបគ្នាមួយអ្នកស្រីនាយករដ្ឋមន្ត្រី ហើយអ្នកស្រីហ្នឹងក៏បានប្រាប់ថាបច្ចុប្បន្នការហ្នឹងគឺគេត្រូវធ្វើតាមប្រជាជន អញ្ចឹងហើយត្រូវដកលោកតា ចេញពីអង្គភាពមួយហ្នឹង ប៉ុន្តែលោកតាអាចចូលនិវត្តន៍បានយ៉ាងធម្មតា ហើយអាកម្មវិធី Thea ហ្នឹងគឺខាងរដ្ឋនឹងប្រកាសថាបិទតែអត់បិទនោះទេ បិទទើបតែប្រកាសណា តែគាត់នឹងជ្រើសរើសបុគ្គលិកថ្មីម្នាក់មានឈ្មោះថា Roberta ហ្នឹងឲ្យមកកាន់កម្មវិធីហ្នឹងជំនួសឲ្យលោកតា Manyford វិញ ហ្នឹងហើយបន្ទាប់ពីសម្រេចអញ្ចឹងហើយលោកតាក៏បានទៅសម្រាកទៅ ហើយហ្នឹងហើយបន្ទាប់ពីហ្នឹងទៅយើងក៏បានឃើញទិដ្ឋភាពនៅក្នុងទីផ្សារនៅវិញដែលថា Mason បន្ទាប់ពីចូលដល់ក្នុងផ្សារហើយគាត់ក៏បានដើរទិញថ្នាំទិញអីចឹងណា ប៉ុន្តែនៅកន្លែងណាក៏មានកាមេរ៉ាសុវត្ថិភាពដែរ គាត់ក៏ព្យាយាមគេចចេញពីកាមេរ៉ាសុវត្ថិភាពគេចតាមតែអាចធ្វើទៅបានអញ្ចឹងណា ទិញថ្នាំហើយក៏បានចូលក្នុងហាងសំលៀកបំពាក់ទិញសំលៀកបំពាក់ទុកឲ្យ Messi ស្លៀក ទៅកន្លែងណាក៏គាត់គេចកាមេរ៉ាដែរ ប៉ុន្តែគេចបានហើយបែរជាជាប់កាមេរ៉ានៅពេលដែលគាត់ដើរចេញពីហាងត្រូវបានក្មេងស្រីប៉ុន្មាននាក់ស៊ែលហ្វីជាប់គាត់អញ្ចឹងណា អញ្ចឹងភ្លាមៗរូបរបស់ Mason ក៏ត្រូវបានបញ្ជូនទៅកម្មវិធី Thea ហើយអ្នកគ្រប់គ្រងថ្មី Roberta ក៏បានឃើញមុខរបស់ម្នាក់ហ្នឹងក៏បានស្កែនមើលទៅស្រាប់តែបានឃើញថាលោក Mason ហ្នឹងគឺជាភេរវករកម្រិតធ្ងន់ ដែលថាអាចនឹងគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់គេ អញ្ចឹងហើយក៏ Roberta បានរៀបចំកូនចៅដើម្បីទៅប្រមាញ់គេនៅក្នុងរាត្រីហ្នឹង ហើយចំណែក Mason នៅវិញអត់បានដឹងនោះទេ ក៏បានត្រឡប់ទៅផ្ទះរបស់គេវិញ ហើយនៅពេលដែលដល់ផ្ទះហ្នឹងយប់បាត់ទៅហើយ គាត់ក៏ចាប់ផ្ដើមរៀបចំរុំរបួសលាងថ្នាំឲ្យថ្នាំអីទៅកាន់ Jesse ផឹកអញ្ចឹងទៅ Jesse ក៏ទទួលបានអាវថ្មីពីលោកពូហើយគេពាក់ដោយសេចក្តីពេញចិត្ត ដោយសារតែវាត្រូវខ្លួនរបស់គេល្មម ក្រោយពីហ្នឹងពួកគេក៏បានអង្គុយញ៉ាំអាហារជុំគ្នាគ្នាយ៉ាងសប្បាយរីករាយ ប៉ុន្តែកំពុងតែឆ្ងាញ់ៗហ្នឹងស្រាប់តែថាបានឮសំលេងចម្លែក Mason ក៏បានទាញយកកែវយឹតឆ្លុះទៅកាន់ផ្ទៃសមុទ្រស្រាប់តែបានឃើញទូករបស់ក្រុមប៉ូលិសហ្នឹងបានបើកតម្រង់មកកាន់កោះរបស់គាត់ គាត់ដឹងថាពួកហ្នឹងមកប្រមាញ់ខ្លួនហើយអញ្ចឹងហើយក៏បានប្រញាប់ប្រញាល់រៀបចំឥវ៉ាន់ គាត់បានប្រាប់ទៅកាន់ Messi ឲ្យចូលទៅពួននៅក្នុងបន្ទប់ទឹក ហើយកុំចេញមកក្រៅឲ្យសោះចាំគាត់ប្រាប់ឲ្យចេញចាំចេញ Messi ក៏បានទាញកូនកាំបិតរួចហើយក៏បានចូលទៅចាក់សោរនៅក្នុងបន្ទប់ទឹកពួនទៅ។ ហើយ Mason នៅវិញក៏បានចេញទៅខាងក្រៅពិតជាបានឃើញក្រុមទាហានជាច្រើននាក់បានមកឡើងលើកោះរបស់គេប្រដាប់ដោយអាវុធផងដែរ គេដឹងថាពួកហ្នឹងមកប្រមាញ់ខ្លួនហើយក៏ចាប់ផ្ដើមប្រតិបត្តិការចាត់ការប៉ូលិសមុនដោយបានកាច់គុងតាក់អ្វីមួយទម្លាក់ដុំថ្ម ហើយដុំថ្មហ្នឹងក៏បានទាញសំណាញ់ចាប់ប៉ូលិសម្នាក់ដាក់ចូលទៅក្នុងទឹកស្លាប់បាត់ទៅ បន្ទាប់មកទៀត Mason ក៏បានកាច់គុងតាក់បើកភ្លើងផ្លឺចិញ្ចាចធ្វើឲ្យពួកទាហានទាំងអស់ហ្នឹងចាំងភ្នែកដោយសារតែប្រើអាវ៉ែនតារាត្រីអញ្ចឹងហើយពួកហ្នឹងក៏បានដោះវ៉ែនតាទេ ធ្វើឲ្យ Mason មានឱកាសរត់គេចចេញពីកន្លែងហ្នឹងដើម្បីបញ្ឆោត ទាហានបាញ់ Mason មិនត្រូវនោះទេ ក៏បានរត់តាម Mason ម្ដងមួយៗ ប៉ុន្តែ Mason ក៏បានលួចវាយឆ្មក់ពីក្រោយដោយបានយកជង្គង់វាយក្បាលប៉ិម្នាក់នោះឲ្យបែកប្រឡាក់ប្រេងពេញខ្លួន បន្ទាប់មកទៀតក៏បានយកកាំភ្លើងភ្លែតបាញ់ទៅកាន់ម្នាក់ហ្នឹងដុតឆេះនៅលើកំពូលភ្នំហ្នឹងទៅ បន្ទាប់មកទៀត Mason ក៏បានដើរទៅកាន់កន្លែងថ្មីត្រូវបានគេដេញតាមបាញ់ តែ Mason ក៏បានហក់វាយប្រហារម្នាក់ហ្នឹងពីក្រោយរួចហើយក៏បានរុញទម្លាក់ចុះទៅក្រោមជ្រោះបាត់ទៅ ចំណែកឯម្នាក់ទៀតនោះវិញក៏បានទម្លាយចូលទៅក្នុងផ្ទះកន្លែងដែល Messi ពួន តែក៏ត្រូវបាន Jack ហ្នឹងហក់ខាំជើងរបស់គាត់ ជើងប៉ូលិសក៏បានបាញ់ឆ្កែហ្នឹងសម្លាប់ចោលរួចហើយក៏បានទម្លាយចូលទៅក្នុងបន្ទប់ខាងក្នុងដែល Jesse ពួន ដកកាំបិតចេញពីដៃរបស់ Jesse រួចហើយក៏បានបី Jesse ចេញទៅខាងក្រៅដើម្បីចាប់ត្រឡប់ទៅវិញ ហើយ Mason នៅវិញក៏បានចូលក្នុងផ្ទះរួចហើយក៏បានវាយប្រហារទៅកាន់ទាហានម្នាក់ទៀតដោយបានប្រើប្រាស់ទំពក់មួយទៅដោតករបស់គាត់ទាញគាត់ព្យួរទៅខាងលើសម្រាប់ចោល ម្នាក់ទៀតក៏បានចូលមកក៏ត្រូវបាន Jason រត់វាយពីក្រោយរួចហើយក៏បានទាញដំបងទាញអីវាយគាត់អញ្ចឹងណា ប៉ុន្តែគាត់មិនព្រមចុះចាញ់ងាយៗនោះទេ ក៏បានទាញកាំភ្លើងមកកាន់ Mason វិញ តែ Mason ក៏បានវាយគាត់មួយទំហឹងរួចហើយក៏បានប្រើប្រាស់ច្រវ៉ាក់សង្កត់ករបស់គាត់សម្លាប់ចោលបាត់ទៅ ហើយម្នាក់ដែលរួចខ្លួនហ្នឹងគឺជាម្នាក់ដែលបានបី Jesse ចេញទៅខាងក្រៅហ្នឹងឯង អញ្ចឹងហើយ Mason ក៏បានប្រើប្រាស់កាំភ្លើងបាញ់ជើងរបស់ម្នាក់ហ្នឹងឲ្យដួល ហើយនៅពេលដែល Jesse រួចខ្លួនហើយ Mason ក៏បានបាញ់ទាហានម្នាក់ហ្នឹងសម្លាប់ចោលបានម្នាក់ទៀតទៅ ប៉ុន្តែនៅពេលដែលមើលសាកសពរបស់ម្នាក់ហ្នឹងក៏ឃើញមានកាមេរ៉ា អញ្ចឹងបានន័យថារូបភាពរបស់ Mason ត្រូវបានគេចាប់បានទាំងអស់ហើយ Mason ក៏បានយកកាំភ្លើងរួចហើយក៏បានត្រឡប់ចូលក្នុងផ្ទះរបស់គេវិញ នៅពេលដែលឃើញ Jack ត្រូវបានទាហានបាញ់សម្លាប់ហ្នឹង Mason ពិតជាអាណិតគេខ្លាំងមែនទែន ហើយក៏បានបួងសួងឲ្យវាទៅកាន់សុគតិភព ហើយបន្ទាប់មកទៀតក៏ថា Mason បានយកទូរសព្ទរបស់គេមកតេទៅកាន់មិត្តភក្តិអតីតកាលម្នាក់ ដើម្បីសុំជំនួយពីម្នាក់ហ្នឹងណា ហ្នឹងហើយបន្ទាប់ពីតេណាត់ទីតាំងជាមួយគ្នាហើយ Mason ក៏បានកំទេចទូរសព្ទហ្នឹងចោលរួចហើយក៏បានទៅជួបគ្នាជាមួយនឹង Jesse ដាក់ Jesse នៅលើទូករបស់ប៉ូលិសដើម្បីបើកគេច នៅលើទូកហ្នឹង Jesse ក៏បានសួរអំពី Jack តែ Mason មិនចង់ឲ្យ Jesse សែតក៏មិនបានប្រាប់ការពិតនោះទេ ក៏ស្របពេលហ្នឹងដែរ អ្នកស្រី Roberta បន្ទាប់ពីឃើញសកម្មភាពរបស់ Mason ហើយគាត់ក៏រន្ធត់ចិត្តខ្លាំងមែនទែន ដែល Mason មិនធម្មតានោះទេអាចចាត់ការទាហានរបស់គាត់ប្រាំពីរនាក់បាន អញ្ចឹងគាត់ក៏បានត្រៀមកម្លាំងបន្ថែមទៀតដើម្បីដេញតាមចាប់ Mason នៅពេលដែល Mason ឡើងមកដល់លើគោក ហើយ Mason នៅវិញក៏បានបើកទូកមកដល់លើគោកហើយ គាត់ក៏បាននាំ Jesse ដើរយ៉ាងស្ងាត់ៗដើម្បីទៅកាន់ទីតាំងមួយ ប៉ុន្តែនៅពេលដែលទៅដល់កន្លែងស្ងាត់មួយហ្នឹង គាត់ក៏បានឲ្យ Jesse ពួនរួចហើយក៏បានប្រាប់ Jesse ឲ្យប្រើប្រាស់កាំភ្លើងបែបណាៗអីអញ្ចឹងទៅ ហ្នឹងហើយឲ្យកាំភ្លើង Jesse កាន់ហើយក៏បានចូលទៅក្នុងផ្ទះមួយ គាត់ចូលហ្នឹងដើម្បីស្វែងរកថ្នាំរកកន្ត្រៃរកអីដើម្បីវះកាត់របួសរបស់គាត់ ដោយសារតែបាញ់គេមិញហ្នឹងគាត់ក៏ត្រូវរបួសដែរ តែពេលហ្នឹងក៏មានក្មេងប្រុសម្នាក់បានមកឃើញគាត់គឺជាកូនម្ចាស់ផ្ទះ ហើយបន្តិចក្រោយមកឪពុកហ្នឹងក៏បានបើកទ្វារចូលមករួចហើយក៏បានភ្ជុងកាំភ្លើងមកកាន់ Mason។ Mason ក៏បានចរចាជាមួយគាត់ប៉ុន្តែគាត់មិនចង់ស្ដាប់នោះទេ ហើយសំណាងល្អខ្លាំងមែនទែន Jesse ក៏ចេះប្រើប្រាស់កាំភ្លើងក៏បានយកកាំភ្លើងភ្ជុងមកកាន់លោកពូជាប់ ឲ្យលោកពូទម្លាក់កាំភ្លើងចុះហើយជួយព្យាបាល Mason ផង អ្វីដែល Mason ត្រូវការហ្នឹងគឺគ្រាន់តែឲ្យគាត់ជួយព្យាបាលរបួសដេររបួសឲ្យគេតែប៉ុណ្ណឹងឯង លោកពូក៏យល់ព្រមក៏បានចូលប្រតិបត្តិការនៅខាងក្នុងផ្ទះទៅ ចំណែកខាងប៉ូលិសនៅវិញអ្នកស្រី Roberta ក៏បានស៊ើបអង្កេតអំពីរបៀបរូបភាពរបស់ Mason បន្ថែមទៀត ហ្នឹងហើយបុគ្គលិកម្នាក់របស់គាត់ហ្នឹងក៏បានរកឃើញថាព័ត៌មានរបស់ Mason ដែលគេឃើញហ្នឹងគឺវា Fake ទេ កម្មវិធីដែលគេប្រើប្រាស់ហ្នឹងគឺថានៅពេលដែលឃើញស្កែនចាប់មុខណាម្នាក់បានហ្នឹងគឺវានឹងលោតអំពីជីវប្រវត្តិរបស់ម្នាក់ហ្នឹងហើយ ហើយដោយសារតែអ្នកបច្ចេកទេសម្នាក់ហ្នឹងគាត់ពូកែ IT អញ្ចឹងហើយគាត់ក៏បាន Search ឃើញអំពីប្រវត្តិពិតរបស់ Mason ថាការពិតទៅ Mason ហ្នឹងត្រូវបានស្លាប់នៅក្នុងការធ្វើបេសកកម្មបាត់ទៅហើយ ហើយគេមិនមែនជាភេរវករអីនោះទេ តែហេតុអ្វីបានជាដាក់ថាស្លាប់ហើយបច្ចុប្បន្នកាលហ្នឹងបែរជាមានវត្តមានទៅវិញ ហ្នឹងហើយអ្នកស្រី Roberta ក៏ចង់មើលបន្ថែមទៀតអំពីប្រវត្តិរបស់ Mason ប៉ុន្តែចុចទៅក៏ថាអត់មានហ្វាលមើលទៀតនោះទេ អញ្ចឹងបានន័យថាហ្វាលហ្នឹងត្រូវបានគេលុបបាត់ហើយ ដូចជាមានរឿងសម្ងាត់ពីក្រោយអញ្ចឹង ការធ្វើស៊ីគ្នាអីម៉េចទេណា ហើយស្របពេលហ្នឹងដែរស្រាប់តែគេក៏បានទទួលការ Call មួយ និយាយទៅចាប់ការ Call បានដែលមិមានក្មេងប្រុសម្នាក់តេទៅកាន់ 911 តេមកប្ដឹងប៉ូលិសថាឪពុករបស់គេត្រូវបានបុរសម្នាក់ចាប់ជំរិតអញ្ចឹងណា គ្មានណាក្រៅពីកូនរបស់ម្ចាស់ផ្ទះដែលត្រូវបាន Mason ឲ្យជួយព្យាបាលរបួសនោះទេ អញ្ចឹងហើយ Roberta ក៏បានបញ្ជាកូនចៅឲ្យរៀបចំកម្លាំងទៅកាន់ទីតាំងមួយហ្នឹង ក៏ស្របពេលហ្នឹងដែរលោក Manyford នៅវិញតាមពិតទៅទោះបីជាគាត់ចូលនិវត្តន៍បណ្តោយ ប៉ុន្តែគាត់មានបច្ចេកវិទ្យាខ្ពស់ខ្លាំងណាស់ គាត់បានប្រើប្រាស់កម្មវិធីរបស់គាត់តាមស្កែនមើលសកម្មភាពរបស់ Roberta តាមដានសកម្មភាពរបស់កម្មវិធី Thea ដឹងទាំងអស់ ហើយនៅពេលដែលគាត់ឃើញវត្តមានរបស់ Mason ហ្នឹង គាត់ក៏ចាប់ផ្ដើមភ្ញាក់ផ្អើលក៏ដូចជាភ័យផងដែរ មិនដឹងជាមានរឿងអ្វីនៅពីក្រោយហ្នឹងនោះទេ ហ្នឹងហើយនៅពេលដែលគាត់ដឹងថា Roberta កំពុងតែទាក់ទងកម្លាំងពិសេសដើម្បីទៅចាត់ការ Mason លោក Manyford ខ្លួនឯងហ្នឹងក៏បានទាក់ទងទៅកាន់ភ្នាក់ងារពិសេសរបស់គាត់ម្នាក់ទៀតដែលមិមានឈ្មោះថា Workman ឲ្យ Workman ហ្នឹងទៅចាត់ការ Mason ហើយនិង Jesse ផង គឺសម្លាប់ពួកគេចោលទាំងពីរនាក់អញ្ចឹងណា ម្នាក់ហ្នឹងក៏ទទួលបញ្ជា ហើយស្របពេលហ្នឹងដែរនៅផ្ទះលោកពូនៅវិញគាត់ក៏ព្យាបាលរបួសរបស់ Mason ហើយៗ ហើយ Mason ក៏អរគុណគាត់ហើយបម្រុងនឹងចាកចេញទៅហើយហ្នឹងស្រាប់តែឡានប៉ូលិសក៏បានមកដល់ល្មម អាកូនតូចហ្នឹងក៏បានចេញមកប្រាប់ថាគឺជាគេដែលបានតេហៅក្រុមប៉ូលិសទាំងអស់ហ្នឹងឲ្យមក ហ្នឹងហើយ Mason ក៏បានរកផ្លូវដើម្បីរត់គេចអញ្ចឹងណា ហើយក៏ថាក្រុមប៉ូលិសនៅវិញក៏បានស្រែកប្រាប់ថាកុំឲ្យមានណាចេញមកលញ៉េលញ៉ៃប្រយ័ត្នគ្រោះថ្នាក់ ហើយក៏ស្របពេលហ្នឹងដែរ Workman ក៏បានមកដល់ដូចគ្នា ចំណែកលោកពូម្ចាស់ផ្ទះវិញគាត់អត់បានស្ដាប់បង្គាប់បញ្ជាបស់ប៉ូលិសនោះទេ ក៏បានបើកទ្វារចេញទៅខាងក្រៅ តែក៏ត្រូវបាន Workman បាញ់ក្បាលរបស់គាត់សម្លាប់ចោលបាត់ទៅ Mason នៅវិញក៏បានប្រញាប់ប្រញាល់ទាញក្មេងស្រីរត់ចេញពីកន្លែងហ្នឹង ចំណែកឯ Workman ក៏ថា មិនមែនបាញ់តែ Mason នោះទេ បាញ់ទាំងប៉ូលិសទៀត បាញ់ឡានប៉ូលិសកំទេចចោលអស់រលីង Mason ក៏បានដើរចេញទៅតាមផ្លូវក្រោយក៏បានជួបគ្នាជាមួយប៉ូលិស ប៉ុន្តែគេក៏បានវាយជាមួយនឹងប៉ូលិសហ្នឹងឲ្យសន្លប់ វាយតែមួយភ្លែតសន្លប់ពីនាក់បាត់ បានន័យថាស្នាដៃរបស់គាត់មិនធម្មតានោះទេ គាត់ចេញទៅខាងក្រៅទៀតក៏បានជួបម្នាក់ទៀត ហើយក៏បានវាយម្នាក់ហ្នឹងឲ្យសន្លប់ បន្ទាប់មកទៀតក៏បានយកឧបករណ៍របស់ប៉ូលិសមកប្រើប្រាស់ វាមានកាំភ្លើងឆក់ វាមានស្ព្រៃអីអញ្ចឹងណា អញ្ចឹងហើយនៅពេលដែលចេញទៅខាងក្រៅហ្នឹង គាត់ក៏បានប្រើប្រាស់កាំភ្លើងឆក់ ឆក់ប៉ូលិសឲ្យសន្លប់ក៏ដូចជាប្រើកាំភ្លើងស្ព្រៃបាញ់ប៉ូលិសឲ្យហូរទឹកភ្នែកអីអញ្ចឹងទៅ ហ្នឹងហើយប៉ូលិសម្នាក់ទៀតនោះវិញក៏ថាឃើញ Mason ពូកែខ្លាំងពេកមិនហ៊ានតដៃនោះទេ ក៏បានលើកដៃសុំចុះចាញ់ ហើយ Mason ក៏បានចូលក្នុងឡានរបស់ប៉ូលិសនាំ Messi បើកគេចចេញពីកន្លែងហ្នឹង គាត់អាចចែបបុកគូទឡានរបស់ប៉ូលិសហើយក៏អាចគេចចេញពីកន្លែងហ្នឹងបានបើកទៅមុខយ៉ាងលឿន ពេលហ្នឹងអ្នកស្រី Roberta ក៏បានឃើញសកម្មភាពមួយហ្នឹង គាត់ក៏ចង់ទាក់ទងទៅកាន់ Workman ឲ្យធ្វើប្រតិបត្តិការ ប៉ុន្តែ Workman បានលើកទូរសព្ទរបស់គាត់នោះទេ ដោយសារតែទទួលបញ្ជាពីលោក Manyford បាត់ទៅហើយ Workman ក៏បានបើកឡានមួយដេញតាមពីក្រោយឡានរបស់ Mason បើកបណ្តើរអីបណ្តើរហ្នឹងក៏គេបានបាញ់មកកាន់ឡានរបស់ Mason ដូចគ្នា ប៉ុន្តែបាញ់មិនត្រូវ Mason នោះទេ ចំណែក Messi ក៏បានដេកដោយសេចក្តីភ័យខ្លាចនៅកៅអីក្រោយឡានហ្នឹង គេមិនត្រឹមតែបាញ់កាំភ្លើងនោះទេ ថែមទាំងបើកឡានបុកឡានរបស់ Mason ទៀតផង បុកហ្នឹងបែកកញ្ចក់ខ្ទេចខ្ទីអស់ហើយ ប៉ុន្តែ Mason ក៏ព្យាយាមបើកឲ្យលឿនល្បឿនដើម្បីគេចចេញពីគេ ប៉ុន្តែគេចយ៉ាងណាក៏គេនៅតាមទាន់តែបានដោយសារឡានរបស់គេទំនើបជាង ហ្នឹងហើយបើកចុះបើកឡើងទៅក៏ថា Mason មានវិធីសាស្ត្រមួយក៏បានបន្ថូរល្បឿនបន្តិច ហើយនៅពេលដែលឡានរបស់គាត់នៅពីក្រោយឡានរបស់ Workman មិញ គាត់ក៏ចាប់ផ្ដើមវាយប្រហារវិញដោយបានបើកឡានបុកឡានរបស់ Workman ធ្វើឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវបាត់ទៅ បន្ទាប់មកទៀត Mason ក៏បានបើកបន្តទៅខាងមុខទៀតរហូតទៅដល់ឃ្លាំងកញ្ចាស់មួយរបស់ឡានហ្នឹង គាត់ក៏បានចតឡានចុះរួចហើយក៏បានប្រាប់ Messi ដល់ពេលត្រូវដូរឡានហើយ អញ្ចឹងហើយក៏បានរកឡានថ្មីដើម្បីជិះអញ្ចឹងទៅ ហើយចំណែក Workman នៅវិញគឺមិនទាន់ស្លាប់នោះទេ គ្រាន់តែរបួសបន្តិច គាត់ក៏បានចេញពីលើឡានរួចហើយក៏បានដើរតាមផ្លូវ ប៉ុន្តែដើរទៅដល់កណ្តាលផ្លូវហ្នឹងគាត់ក៏បានជួបគ្នាជាមួយនឹងឡានរបស់លោកពូម្នាក់រួមជាមួយនឹងឡានប៉ូលិសមួយ ហើយគាត់ហ្នឹងមិនបង្អង់យូរនោះទេ ក៏បានទាញកាំភ្លើងបាញ់ប៉ូលិសសម្លាប់ចោល ហើយបន្ទាប់មកទៀតក៏បានគំរាមលោកតាម្នាក់ឲ្យចុះពីលើឡានទុកឡានហ្នឹងឲ្យគេជិះម្ដង អញ្ចឹងហើយក៏បានឡានជិះដេញតាម Mason បន្តទៅទៀត ហើយហ្នឹងហើយដោយសារតែបេសកកម្មចាត់ Mason ហ្នឹងមិនជោគជ័យ អ្នកស្រី Roberta ក៏បានតេទាក់ទងទៅកាន់លោកតា Manyford សួរអំពី Mason ថាតើធ្លាប់ស្គាល់ Mason អត់ លោកតាក៏បានប្រាប់ការពិតថាកាលពីប៉ុន្មានឆ្នាំមុន Mason បានចូលរួមនៅក្នុងក្រុមសម្ងាត់មួយដែលមិមានឈ្មោះថា Black Kite ក្រុមខ្លែងខ្មៅ ដែលក្រុមហ្នឹងគឺជាក្រុមរបស់រដ្ឋាភិបាលទេ ប៉ុន្តែត្រូវធ្វើសកម្មភាពអ្វីមួយអាចធ្វើខ្លួនឯងបានមិនចាំបាច់ទទួលបញ្ជាពីថ្នាក់លើអីណា ហើយនៅក្នុងថ្ងៃមួយ Mason ក៏ត្រូវបានថ្នាក់លើហ្នឹងបញ្ជាឲ្យគេទៅសម្លាប់ភ្នាក់ងារពិសេសម្នាក់របស់ជនបរទេស ប៉ុន្តែនៅពេលដែលធ្វើបេសកកម្មមួយហ្នឹង Mason មិនបានសម្លាប់នោះទេ បែរជាបាត់ខ្លួនទៅវិញ ទើបតែថ្ងៃហ្នឹងទេដែលគេអាចចេញមក អញ្ចឹងប្រហែលជាគេអាចធ្វើការងារជាមួយនឹងក្រុមភេរវករបំរើឲ្យជនបរទេសហ្នឹងក៏ថាបានដែរ អញ្ចឹងហើយគាត់ក៏បានប្រាប់ Roberta សុំមេត្តាប្រើអ្វីគ្រប់យ៉ាង ឲ្យសម្លាប់ Mason ហើយនិង Jesse ឲ្យបានណា ហ្នឹងហើយ Roberta ឮដំណឹងហ្នឹងភ្លាមក៏បានទាក់ទងទៅកាន់អ្នកបច្ចេកទេសរបស់គាត់ ហើយក៏បាន Hack ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុម Black Kite ដើម្បីដឹងបន្ថែមទៀតអំពីប្រវត្តិរបស់ Mason Hack ទៅក៏បានដឹងការពិតថា Mason ហ្នឹងធ្លាប់ជួយអ្នកវិទ្យាសាស្ត្រជនជាតិអ៊ីរ៉ង់ម្នាក់ ដែលម្នាក់ហ្នឹងធ្វើការពាក់ព័ន្ធជាមួយនឹងគ្រាប់បែកណូយឃ្លេអ៊ែរណា តាមពិត Mason ហ្នឹងត្រូវបានថ្នាក់លើបញ្ជាឲ្យសម្លាប់អ្នកវិទ្យាសាស្ត្រម្នាក់ហ្នឹង ប៉ុន្តែបែរជាមិនបានសម្លាប់ជួយម្នាក់ហ្នឹងឲ្យរួចខ្លួនទៅវិញ អញ្ចឹងអ្វីដែលលោក Manyford និយាយវាអាចជាការពិត គេកំពុងតែធ្វើការងារជាមួយនឹងភេរវករក៏ថាបានដែរ ហ្នឹងហើយនៅពេលដែលអ្នកស្រី Roberta ធ្វើការហ្នឹងគាត់ថាលោក Manyford បានតាមដានសកម្មភាពរបស់ពួកគេផងដែរ និយាយរួមទៅគាត់ចូលនិវត្តន៍មែន ប៉ុន្តែគាត់តាមដានគ្រប់សកម្មភាពទាំងអស់ ហើយគាត់ពិតជាបារម្ភអំពីវត្តមានរបស់ Mason ខ្លាំងមែនទែន ចំណែកពេលហ្នឹងដែរ Mason នៅវិញក៏បានបើកឡានតាមដងផ្លូវ តាមផ្លូវហ្នឹង Jesse ក៏បានសុំឲ្យ Mason ជួយចិញ្ចឹមគេផង ហើយនាំគេទៅរស់នៅលើកោះដាច់ស្រយាលមួយផ្សេងទៀតណា ប៉ុន្តែ Mason ថាអត់អាចទេ គេមិនចង់ឲ្យ Jesse មានអនាគតដូចខ្លួននោះទេ Jesse ត្រូវតែមានកន្លែងរស់នៅល្អមានអនាគតល្អជាងគាត់កុំនៅជាមួយគាត់អី

[18:50]ហើយគេក៏បានប្រាប់ Mason ផងដែរថា Mason ក៏មានគ្រួសារមួយដែរ គឺជារូប Jack ហ្នឹងឯង Mason ក៏ស្ងាត់មាត់ឈ្លាបហើយក៏បានបើកឡានបន្តដំណើរទៅមុខទៀត ហ្នឹងហើយគេក៏បានបើកឡានទៅដល់ទីក្រុងមួយទៀត ហើយក៏ព្យាយាមដើរគេចចេញពីកាមេរ៉ាដើម្បីឲ្យមានសុវត្ថិភាពអញ្ចឹងណា ប៉ុន្តែចៃដន្យខ្លាំងមែនទែនឡានមួយក៏បានបង្កប់កាមេរ៉ា អញ្ចឹងហើយក៏បានថតរូបភាពរបស់ Mason ឃើញ លោកតាដែលបានទទួលសញ្ញានឹងភ្លាម គាត់អត់ចង់ឲ្យខាងអ្នកស្រី Roberta ដឹងនោះទេ ក៏បានលុបរូបភាពហ្នឹងចោលរួចហើយក៏បានបញ្ជូនទីតាំងរបស់ Mason ហ្នឹងទៅឲ្យ Workman ឲ្យ Workman ទៅសម្លាប់ Mason ជាមួយនឹង Jesse ចោល ហើយចំណែក Mason នៅវិញអត់ដឹងអីនោះទេ ក៏បានចូលទៅខាងក្នុងផ្ទះមួយរួចហើយក៏បានជួបគ្នាជាមួយមិត្តចាស់របស់គាត់ម្នាក់ដែលមិមានឈ្មោះថា Arthur ដែលគាត់បានតេណាត់ជួបគ្នាតាំងពីនៅលើកោះ ហ្នឹងហើយនៅពេលដែលចាស់ៗពិភាក្សាគ្នាអំពីការងារហ្នឹងក៏ថា Jesse បានដើរមើលឥវ៉ាន់នៅខាងក្នុងស្រាប់តែបានឃើញថ្នាំចម្លែកមួយ គេក៏បានយកថ្នាំហ្នឹងមកមើល ហើយបើចេញពីកាច់សន្ទនា រវាង Mason ហើយនិង Arthur វិញគឺថា Arthur ហ្នឹងគឺជាអ្នកចូលរួមបង្កើតកម្មវិធី Thea ហ្នឹង ប៉ុន្តែដោយសារតែគាត់គិតថាកម្មវិធីហ្នឹងវារំលោភបំពានសិទ្ធិឯកជនគេខ្លាំងពេកគាត់ក៏បានដកខ្លួនចេញ ហើយបច្ចុប្បន្នកាលហ្នឹងគាត់ក៏មាន Software ហ្នឹងដើម្បីប្រើប្រាស់ដែរគឺនៅក្នុងកុំព្យូទ័ររបស់គាត់ គាត់ជាអ្នកបង្កើតគាត់មានមួយ Copy ដែរអញ្ចឹងណា អញ្ចឹងគាត់ក៏បានប្រើកម្មវិធីមួយហ្នឹងដើម្បីសិក្សាអំពីលោក Manyford វិញថាតើបានធ្វើអ្វីខ្លះ ពេលហ្នឹងហើយក៏បានដឹងការពិតថាលោក Manyford ហ្នឹងបានដូរប្រវត្តិរបស់ Mason ដាក់ Mason ថាជាភេរវករទៅវិញ អញ្ចឹងហើយបានជាប៉ូលិសដេញតាមប្រមាញ់ Mason ហើយយើងក៏បានដឹងអំពីអតីតកាលថាលោក Manyford ហ្នឹងអាក្រក់ខ្លាំងមែនទែន បន្ទាប់ពីប្រើ Mason ហើយគាត់ចង់ចាត់ការ Mason ចោលអញ្ចឹងណា បានជាបណ្ដឹតប្រវត្តិថា Mason គឺជាភេរវករ Mason ក៏សម្រេចចិត្តថានឹងសងសឹកគាត់ ប៉ុន្តែក៏បានប្រាប់ឲ្យ Arthur ជួយមើលថែ Jesse ផង ដោយសារតែគេមិនអាចមើលថែក្មេងស្រីម្នាក់ហ្នឹងបានទេ គេជាមនុស្សដែលត្រូវបានរដ្ឋដេញតាមប្រមាញ់អញ្ចឹងណា ប៉ុន្តែ Arthur ក៏បានបដិសេធថាគេមិនអាចមើលថែ Jesse បាននោះទេ ចំណែក Jesse វិញក៏បានឮពាក្យមួយហ្នឹង គេពិតជាសែតខ្លាំងមែនទែនដែលលោក Mason ចង់យកគេមកទុកជាមួយនឹងលោកពូ Arthur ហើយគេក៏បាននិយាយបន្ថែមទៀតថាគេដឹងអំពីលោកពូ Arthur ហើយ គាត់បានផឹកថ្នាំមហារីកដោយសារតែកាលពីមុនម្ដាយរបស់គេក៏ផឹកថ្នាំហ្នឹងដែរ អញ្ចឹងមិនយូរទៀតលោកពូប្រាកដជាស្លាប់ ហើយគេប្រាកដជាលែងមានអ្នកជួយចិញ្ចឹមលោកពូ Mason យកគេមកបោះចោលទៀតអញ្ចឹងណា ហ្នឹងហើយបន្ទាប់ពី Jesse ដើរចេញពីកន្លែងហ្នឹងក៏ថា Arthur បានសារភាពការពិតថាគាត់រស់បានត្រឹមតែបីខែអីទៀតនោះទេ អញ្ចឹងហើយកុំយក Jesse មកទុកជាមួយនឹងគាត់អី ហើយបន្ទាប់ពីហ្នឹង Mason ក៏បានសុំឲ្យ Arthur ជួយប្រាប់អំពីទីតាំងរបស់បុរសម្នាក់ដែលពូកែខាង Traffic តាមដាននេះតាមដាននោះអញ្ចឹងណា ហើយទោះបីជា Arthur ប្រាប់ថាម្នាក់ហ្នឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ ប៉ុន្តែ Mason អត់មានជម្រើសអីនោះទេ ក៏សម្រេចចិត្តទៅជួបគ្នាជាមួយម្នាក់ហ្នឹង ហើយបន្ទាប់ពីហ្នឹងគេក៏បាននាំ Jesse ដើម្បីចេញទៅខាងក្រៅ ប៉ុន្តែម្នាក់នោះក៏ត្រូវបាន Workman មកដល់ Workman ក៏ចាប់ផ្ដើមបាញ់វាយប្រហារមកកាន់ Mason ហើយនិង Jesse Mason ក៏បានឲ្យ Jesse ពួនរួចហើយគេក៏បានតតាំងជាមួយប៉ិហ្នឹងដោយបានរុញទូទៅសង្កត់លើ Workman ហ្នឹងហើយបន្ទាប់មកទៀតក៏បានវាយគ្នា ទាញដំបងទាញដៃអីវាយគ្នាទៅវិញទៅមកអញ្ចឹងណា វាយគ្នាហ្នឹងមើលទៅគឺសុទ្ធតែខ្លាំងដូចគ្នា ប៉ុន្តែដោយសារតែយើងដឹងហើយ Mason គាត់ត្រូវរបួសទើបតែដេញទើបតែហើយណា អញ្ចឹងហើយរៀងខ្សោយបន្តិចក៏នៅទីបំផុតត្រូវបាន Workman ចាប់រឹតកគាត់ជាប់ចង់សម្លាប់គាត់ចោល ប៉ុន្តែ Jesse ក៏បានឃើញកាំភ្លើងអញ្ចឹងហើយក៏បានទាញកាំភ្លើងហ្នឹងមកភ្ជុង Workman ឲ្យដោះលែងលោកពូ Mason ទៅ Workman ដោយសារតែខ្លាចក្មេងស្រីម្នាក់ហ្នឹងបាញ់គេ អញ្ចឹងហើយក៏បានលោតទៅចាប់កាំភ្លើងចេញពីដៃរបស់ Jesse ហើយពេលហ្នឹងដែរ Mason ក៏មានឱកាសទាញយកកាំភ្លើងបាញ់ទៅគោលបាញ់ដាក់ប៉ិហ្នឹងបានពីបីគ្រាប់ ហ្នឹងហើយគាត់ក៏មានឱកាសនាំ Jesse រត់ចេញពីកន្លែងហ្នឹង ហើយ Workman ក៏បានដេញបាញ់គាត់តាមពីក្រោយ តែបាញ់គាត់មិនទាន់នោះទេ Mason ក៏បានចូលក្នុងឡានបើករត់គេចចេញពីកន្លែងហ្នឹង Workman ព្យាយាមបាញ់គាត់ពីក្រោយដែរ ប៉ុន្តែបាញ់មិនត្រូវទេណា ហើយពេលហ្នឹងដែរ ក៏លោក Manyford បានឆាតមកសួរថាតើធ្វើការបានសម្រេចនៅ Workman ក៏បានឆ្លើយថាមិនទាន់នោះទេ Manyford ក៏កាន់តែភ័យ អញ្ចឹងហើយក៏បានប្រាប់ឲ្យសិស្សរបស់គាត់ម្នាក់ទៀតរៀបចំកម្លាំងដើម្បីទៅចាត់ការ Mason ហើយនិង Jesse ចោលឲ្យបាន ហើយស្របពេលហ្នឹងដែរ Arthur បន្ទាប់ពីជូន Mason ហើយនិង Jesse ទៅដល់កន្លែងស្ងាត់មួយហើយ គេក៏សម្រេចចិត្តចុះពីកន្លែងហ្នឹងទុកឲ្យអ្នកទាំងពីរទៅបន្តទៅខាងមុខទៀតទៅ អ្នកទាំងពីរក៏បានបើកឡានទៅមុខទៀត ដែលតាមផ្លូវហ្នឹង Jesse ក៏បានសុំឲ្យ Mason ជួយចិញ្ចឹមគេផង ហើយនាំគេទៅរស់នៅលើកោះដាច់ស្រយាលមួយផ្សេងទៀតណា ប៉ុន្តែ Mason ថាអត់អាចទេ គេមិនចង់ឲ្យ Jesse មានអនាគតដូចខ្លួននោះទេ Jesse ត្រូវតែមានកន្លែងរស់នៅល្អមានអនាគតល្អជាងគាត់កុំនៅជាមួយគាត់អី ហើយស្របពេលហ្នឹងដែរ ក៏ថាអ្នកស្រី Roberta ហ្នឹងត្រូវបានកូនចៅរបស់គាត់ប្រាប់ថាតាមរយៈការសង្កេតមើលរបស់គេហ្នឹងគឺថាមានណាម្នាក់បានប្រើប្រាស់កម្មវិធី Thea នៅពីក្រោយខ្នងរបស់គេ គេឆ្ងល់ខ្លាំងមែនទែនថាតើម្នាក់ហ្នឹងជានរណាអ្នកលួចប្រើតាមពិតគឺជាលោក Manyford ហ្នឹងឯង អញ្ចឹងហើយគេក៏សម្រេចចិត្តរៀបចំគម្រោងដើម្បីដាក់អន្ទាក់តាមដានឲ្យដឹងថាម្នាក់ណាជាអ្នកលួចប្រើឲ្យប្រាកដ ម្នាក់ហ្នឹងប្រាកដជាជនក្បត់ហើយ ចំណែក Mason នៅវិញក៏បានទៅដល់ទីក្រុង London ហើយដើម្បីទៅជួបគ្នាជាមួយបុរសពិសេសដែលគេសួររករហូតហ្នឹងឯង ទៅដល់ហ្នឹងគេក៏បានបង្ហាញខ្លួនតាមកាមេរ៉ាឲ្យចាប់គេបានតែម្ដង បន្ទាប់មកទៀតក៏បានវាយអ្នកយាមរួចហើយក៏បានឲ្យអ្នកយាមហ្នឹងនាំគេចូលទៅខាងក្នុងដើម្បីជួបគ្នាជាមួយបុរសម្នាក់ដែលមានឈ្មោះថា Kamal ហើយស្របពេលហ្នឹងដែរលោកតា Manyford ក៏បានទទួលរូបភាពរបស់ Jason តាមកាមេរ៉ា Thea របស់គាត់អញ្ចឹងក៏ព្យាយាមស្វែងរកទីតាំងរបស់ Mason អញ្ចឹងណា ប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺថា ក្រុមរបស់ Roberta គឺបានតាមដានសកម្មភាពរបស់គាត់ក៏បានដឹងថាគាត់គឺជាអ្នកលួចប្រើ Thea នៅពីក្រោយខ្នងរបស់ពួកគេ ចំណែក Mason នៅវិញនៅពេលដែលចូលទៅដល់ក្នុង Club ហ្នឹងហើយក៏បានជួបគ្នាជាមួយនឹង Kamal ហើយគាត់ក៏បានសុំឲ្យ Kamal ជួយគាត់ផង គឺជួយធ្វើ Passport មួយឲ្យ Jesse ដើម្បីឲ្យ Jesse អាចឆ្លងចេញពីទីក្រុងហ្នឹងទៅរស់នៅក្នុងទីក្រុងថ្មីមួយឲ្យមានសុវត្ថិភាពមានអនាគតថ្មីអញ្ចឹងណា ហើយដំបូងឡើយ Kamal មិនព្រមនោះទេ ដោយសារតែថា Mason មានសិទ្ធិអីមកបញ្ជាគេឲ្យធ្វើបែបហ្នឹង ប៉ុន្តែ Mason ក៏បានបញ្ជាក់ថា មូលហេតុដែល Kamal អាចបើក Club មួយហ្នឹងរកស៊ីតាំងពីកន្លងមកហ្នឹង គឺដោយសារតែខ្លួនជាអ្នកការពារពីក្រោយទេ បើសិនជាគ្មានវត្តមានរបស់គេធ្វើឲ្យលោក Manyford ខ្លាចនោះទេ លោក Manyford ប្រាកដជាមកចាត់ការ Kamal បាត់ហើយ អញ្ចឹងហើយត្រូវជួយគេវិញ បើសិនជាមិនជួយនោះទេប្រាកដជាមានបញ្ហាទាំងពីរនាក់ហើយ ហើយម្យ៉ាងវិញទៀតដោយសារតែ Mason ហ្នឹងបានបង្ហាញរូបភាពតាមកាមេរ៉ា អញ្ចឹងមិនយូរប៉ុន្មានទៀតទេ ដែលក្រុមភ្នាក់ងារពិសេសនឹងមកចាប់គេដល់ Club ហ្នឹងហើយ Kamal ត្រូវតែជួយគេឲ្យលឿនៗ Kamal ឮអញ្ចឹងក៏យល់ព្រម អញ្ចឹងហើយក៏បានធ្វើ Passport ឲ្យ Jesse បានសម្រេច គេថា ក្នុងរយៈពេល 30 នាទីទៀត ទូកនឹងចាកចេញពីកន្លែងហ្នឹងហើយ ឲ្យយក Jesse រត់ចេញពីកន្លែងហ្នឹងឲ្យលឿនៗ ហ្នឹងហើយបន្ទាប់ពីនិយាយអញ្ចឹង អ្នកទាំងពីរក៏បានប្រញាប់ប្រញាល់ដើរចេញពីក្រៅ Club ប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងហ្វូងមនុស្សដែលកំពុងតែរាំហ្នឹង ក្រុមភ្នាក់ងារពិសេសក៏បានមកដល់ Mason ក៏បានវាយគ្នាជាមួយនឹងពួកហ្នឹង វាយបុរសម្នាក់នោះបាញ់សម្លាប់ចោល តែដោយសារតែមានតន្ត្រីមានអីគ្រុងគ្រាំងហ្នឹងមនុស្សអត់ដឹងថាមានការបាញ់សម្លាប់គ្នានោះទេ Mason បន្ទាប់ពីចាត់ការម្នាក់ហ្នឹងហើយក៏បានទាញកាដូរបោកគូទចេញរួចហើយក៏បានយកអាគូទកែវហ្នឹងចាក់ករបស់ប៉ិម្នាក់ទៀតសម្លាប់ចោល ហើយក៏បានបន្តទៅខាងមុខទៀត ប៉ុន្តែក្រុមភ្នាក់ងារពិសេសហ្នឹងគឺមកច្រើនខ្លាំងមែនទែន បាញ់គ្នាជាមួយ Mason Mason ក៏បានបាញ់តតាំងជាមួយនឹងពួកហ្នឹងវិញ ហើយនៅពេលដែលចូលទៅក្នុងចំនោមហ្វូងមនុស្សសារជាថ្មីហ្នឹងគឺថាមានការបាញ់បោះគ្នាសាហាវជាងមុន អញ្ចឹងហើយក៏ចាប់ផ្ដើមបែកធ្លាយថាមានការសម្លាប់គ្នា មនុស្សៗក៏ចាប់ផ្ដើមចលាចលលញ៉េលញ៉ៃ Mason ក៏បានបង្ហាញស្នាដៃបាញ់សម្លាប់ក្រុមភ្នាក់ងារពិសេសហ្នឹងបានជាបន្តបន្ទាប់ ប៉ុន្តែក៏ស្របពេលហ្នឹងដែរ Jesse ដោយសារតែមិនបានត្រៀមខ្លួនក៏ត្រូវបានបុរសម្នាក់ចាប់គេចេញទៅខាងក្រៅទៅ Mason ក៏បានទាក់ទងទៅកាន់ Arthur ឲ្យជួយប្រាប់អំពីទីតាំងរបស់ Jesse ផង ហើយដោយសារតែ Arthur មានកម្មវិធី Thea ដែរ គេក៏បានមើលតាមកាមេរ៉ានៅកន្លែងហ្នឹង បានឃើញទីតាំងដែល Jesse ត្រូវបានគេចាប់ក៏បានប្រាប់ឲ្យ Mason ទៅតាម Mason ក៏បានដេញតាមពួកហ្នឹងពីខាងក្រោយ ហ្នឹងហើយនៅពេលដែលរត់ដេញតាមឡានហ្នឹងក៏បានជួបគ្នាជាមួយនឹងក្រុមប៉ូលិសមូយក្រុមទៀតរបស់ Roberta ហ្នឹងឯង ហើយហ្នឹងហើយ Jason ក៏បានវាយគ្នាជាមួយនឹងក្រុមប៉ូលិសហ្នឹង ហើយក៏បានរត់ទៅខាងមុខទៀតដើម្បីជួយ Jesse ទៅខាងមុខជួបក្រុមរបស់លោក Manyford បាញ់ពួកហ្នឹងបណ្តើរអីបណ្តើរ នៅទីបំផុតក៏ចាត់ការពួកហ្នឹងបានទាំងអស់ហើយក៏បានបើកទ្វារគូទឡានជួយ Jesse ចុះមកខាងក្រោមវិញ Workman ក៏បានមកដល់កន្លែងហ្នឹងដែរ ប៉ុន្តែដេញតាម Mason មិនទាន់នោះទេ Mason ក៏បានលួចម៉ូតូរបស់គេមួយជិះដឹក Jesse ទៅកាន់មាត់ទឹក នៅពេលដែលទៅដល់មាត់ទឹកហើយ Jesse ក៏បានប្រាប់លោកពូថាគេមិនចេញនោះទេបើសិនជាលោកពូមិនព្រមចេញពីកន្លែងហ្នឹងដែរ តែលោកពូក៏បានផ្ដាំផ្ញើគេថាកុំគិតអញ្ចឹងអី ប៉ុន្តែផ្ដាំផ្ញើមិនបានប៉ុន្មានផងគ្រាប់កាំភ្លើងរបស់ Workman ក៏បានមកដល់ដឹងសភាពមិនស្រួល Mason ក៏បានរុញ Jesse ទម្លាក់ចូលក្នុងទូកឲ្យម្ចាស់ទូកបើកដឹកគេទៅកាន់កន្លែងសុវត្ថិភាពទៅ ហើយ Mason ជាមួយនឹង Workman ក៏បានបាញ់តតាំងគ្នានៅលើផែមួយហ្នឹង បាញ់គ្នាជ្រុលៗក៏បានអស់គ្រាប់ អញ្ចឹងហើយក៏បានហក់វាយគ្នាម្តង វាយគ្នាលេងហ្នឹងក៏បានទាញដំបងដៃទាញច្រវ៉ាក់ទូងផ្ទះតប់គ្នាទៅវិញទៅមក Workman ក៏បានប្រើប្រាស់ដៃរឹតករបស់ Mason បានម្ដងទៀត ប៉ុន្តែលើកហ្នឹងដែរ Mason ក៏បានវាយប្រហារទៅលើគេវិញ បោកគេទៅខាងក្រោយរួចហើយក៏បានទាញច្រវ៉ាក់វាយគេជាច្រើនច្រវ៉ាក់ នៅចុងក្រោយក៏បានប្រើច្រវ៉ាក់ហ្នឹងរុំជាមួយនឹងដែករួចហើយក៏បានវាយក្បាលរបស់ Workman បំបែកចោលស្លាប់នៅកន្លែងហ្នឹងបាត់ទៅ

[27:49]ហ្នឹងហើយបន្ទាប់ពីសងសឹកហើយសាច់រឿងក៏បានកាត់ទៅបីខែក្រោយមកដែលយើងក៏បានឃើញស្ថានភាពរបស់ Jesse នៅក្នុងប្រទេសអេស្ប៉ាញតែម្ដង គេចាប់ផ្ដើមបន្សុំខ្លួនរស់នៅក្នុងទីក្រុងហ្នឹងបានយ៉ាងសប្បាយរីករាយ ហើយចំណែកឯក្រុមរបស់ Roberta ក៏បានប្រើប្រាស់កាមេរ៉ាតាមដានសកម្មភាពរបស់ Jesse ដដែល គឺថា Jesse គឺជាក្មេងស្រីពិសេសបានជាត្រូវបាន Mason ជួយអញ្ចឹងណា ប៉ុន្តែកំពុងតែតាមដានហ្នឹងស្រាប់តែកាមេរ៉ាក៏ត្រូវបានគេបង្វិលឲ្យគេចចេញពីកន្លែងហ្នឹង បន្តិចក្រោយមក Jesse ក៏បានទទួលប្រអប់សំបុត្រមួយ គេបានបើកប្រអប់សំបុត្រហ្នឹងទៅស្រាប់តែបានឃើញកូនអុក គេឃើញហើយក៏ញញឹមដឹងថា Mason មករកគេហ្នឹងឯង គេក៏ចង់ទៅរក Mason ដែរ ប៉ុន្តែរកមិនឃើញ Mason នោះទេ Mason ក៏បានគេចចេញពីកន្លែងហ្នឹងបាត់ទៅហើយ ហើយទោះបីជាមិនបានឃើញ Mason ក៏ដោយ ប៉ុន្តែ Jesse ក៏សម្រេចចិត្តដែរដឹងថាលោកពូ Mason នៅតាមការពារគេពីក្រោយខ្នងណា ហើយរឿងមិនបានបន្តទៅមុខទៀតនោះទេវាក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងដូចគ្នា ហ្នឹងហើយបងប្អូនទាំងអស់គ្នារឿងមួយហ្នឹងគឺមានតែប៉ុណ្ណឹងឯង វាគឺជាសាច់រឿងបាញ់បោះគ្នាដ៏ទំនងខ្លាំងមួយ តែរឿងហ្នឹងអត់មានមូលហេតុអត់មានអីច្រើននោះទេ វាគ្រាន់តែនិយាយអំពីការសងសឹកគ្នារវាងក្រុមរដ្ឋាភិបាលរវាងក្រុមភ្នាក់ងារពិសេសតែប៉ុណ្ណឹងឯង និយាយទៅខាងថ្នាក់លើពេលខ្លះគឺអញ្ចឹងមែន នៅពេលដែលប្រើប្រាស់ក្រុមភ្នាក់ងារសម្ងាត់ហើយក្រុមហ្នឹងដឹងការសម្ងាត់ច្រើនហ្នឹងក៏បានសម្លាប់បំបិទមាត់ឬក៏បង្កើតប្រវត្តិអាក្រក់ទៅឲ្យក្រុមភ្នាក់ងារពិសេសអីចឹងទៅ និយាយទៅនៅក្នុងព័ត៌មានអតីតកាលហ្នឹងក៏ធ្លាប់មាននិយាយដែរ អ្នកខ្លះឃើញ UFO ឃើញអីអញ្ចឹងណា ត្រូវបានគេបំបិទមាត់ត្រូវបានគេអីអញ្ចឹងទៅ ហើយយើងនៅវិញក៏មិនដឹងថាអ្វីពិតអ្វីប្រាកដអានាត្រូវអានាខុសដែរ ពេលខ្លះទៅត្រឹមតែថាគេបង្ហាញអីយើងដឹងហ្នឹងអញ្ចឹងណា អត់ដឹងថាគេភូតគេអីនោះទេ ដូចជាករណីសង្គ្រាមរវាងខ្មែរនិងថៃអញ្ចឹង ខាងយើងយើងដឹងថាថៃជាអ្នកវាយយើងមុន ប៉ុន្តែខាងថៃនៅវិញ បែរជាវាថាខ្មែរយើងវាយមុនវិញ អញ្ចឹងយើងអត់ដឹងថាវាយ៉ាងម៉េចយ៉ាងម៉ាអីប្រាកដទេមែនទេ ចង់និយាយថាឥទ្ធិពលរបស់ការផ្សាយព័ត៌មានហ្នឹងវាអញ្ចឹងណា យើងម្នាក់ៗហ្នឹងគិតថាបច្ចុប្បន្នកាលអា Media ហ្នឹងវាទូលំទូលាយផ្សព្វផ្សាយព័ត៌មានលឿនអីអញ្ចឹងណា ប៉ុន្តែពេលខ្លះព័ត៌មានហ្នឹងវាជាការបោកប្រាស់ទេ ហើយយើងអត់ដឹងថាណាតើពិតអត់ណាក្លែងក្លាយទេ ឃើញអីយើងជឿហ្នឹងអញ្ចឹងទៅ អញ្ចឹងហើយមុននឹងជឿអ្វីមួយបងប្អូនត្រូវគិតឲ្យគ្រប់ជ្រុងជ្រោយ ព្រោះអីបច្ចុប្បន្នកាលហ្នឹងគឺមានព័ត៌មាន Fake ច្រើនខ្លាំងមែនទែន AI ក៏ច្រើនដែរ អញ្ចឹងហើយកុំចេះតែជឿគេណា ហើយមានសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តមកកាន់សាច់រឿងទៅចុះ ពិតជាអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូនេះរហូតដល់ចប់ យើងចាំជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត សុំសប្បាយទាំងអស់គ្នាជម្រាបលា Bye Bye។

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript